**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា**មន្ត្រីក្រសួងកសិកម្ម ចុះពន្យល់ណែនាំឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក ដោយមានស្ថិរភាពថ្លៃលក់**ស្នងការខេត្តប៉ៃលិន ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ប្រចាំការ២៤/២៤ម៉ោង ដើម្បីត្រៀមគ្រប់គ្រងសភាពការណ៍ឱ្យបានទាន់ពេលវេលាក្នុងករណីកើតមានគ្រោះអាសន្នណាមួយជាយថាហេតុ**មុខសញ្ញាជាជនជាប់ចោទម្នាក់ទៀតក្នុងករណីឃាតកម្មកាលពីឆ្នាំ២០២២ ក្នុងក្រុងបាត់ដំបង ត្រូវបានចាប់ខ្លួន**អ្នកនាំពាក្យ៖ ចិន-ឥណ្ឌា គួរតែផ្តោតលើការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ**ឥណ្ឌូនេស៊ី ពិន័យក្រុមហ៊ុន Google ១២លានដុល្លារ ពីបទធ្វើអាជីវកម្មមិនយុត្តិធម៌ ពាក់ព័ន្ធនឹងសេវាកម្មប្រព័ន្ធបង់ប្រាក់របស់ខ្លួន**ក្រុមហ៊ុន Facebook, X និង YouTube ព្រមព្រៀងធ្វើការងារបន្ថែមទៀត ដើម្បីប្រឆាំងនឹងពាក្យសម្តីស្អប់ នៅលើប្រព័ន្ធអនឡាញ នៅអឺរ៉ុប**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូន អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ចូលជួបពិភាក្សាការងារ**ឧត្តមសេនីយឯក ហោ សំអាត អញ្ជើញជាកិត្តិយសចូលរួមទស្សនាការប្រកួតពាន់រង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ**បទវិភាគ៖ភពផែនដីដ៏ធំល្វឹងល្វើយដែលអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាការអភិវឌ្ឍរួមផងដែរ**អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យស្ថានភាពទឹកស្រោចស្រពស្រូវប្រាំង និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះ នៅក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ**រដ្ឋមន្រ្តី ឈាង រ៉ាអញ្ជើញវាគ្មិនកិត្តិយស ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ក្នុងការធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាព»**ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្អាកវិធានការដកហូតពន្ធគយលើទំនិញរបស់ចិន**លោក Yoon Suk Yeol បដិសេធការចោទប្រកាន់ថា លោកបញ្ជាឱ្យចាប់ខ្លួន សមាជិកសភា ដោយកងកម្លាំងពិសេស**រដ្ឋមន្រ្តីបរិស្ថាន ចែករំលែកមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅចំពោះមុខបេក្ខជនជ័យលាភីអាហារូបករណ៍ Manaak New Zealand និងErasmus+

ប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ស្រុកកៀនស្វាយ​

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ស្រុកកៀនស្វាយ​ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។

លោកបន្តថា ការងារសេវាសង្គម បានចូល​រួមចំណែកក្នុង​ការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជា​ពល​រដ្ឋ​យ៉ាងច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយ​​បញ្ហាសេវា​សង្គម​​មួយ​ចំនួនរួមមាន បញ្ហាសុខភាពមាតានិងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហា​អនាម័យ បញ្ហា​ទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាព​ងាយ​រង​គ្រោះ​នានាជាដើម ដែល​រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវ​ពឹងផ្អែក​លើ​រាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំង​អស់​នេះ សុទ្ធសឹងតែជា​អាទិ​ភាព​​​តម្រូវ​ឱ្យស្ថា​ប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវា​ឱ្យកាន់​តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយ​សមធម៌​ ។

លោកក៏បាន​ធ្វើការណែ​នាំ​ក្រើនរំលឹក​បន្ថែម​ដល់​រដ្ឋបាលក្រុងស្រុក និង​រដ្ឋបាល​​ឃុំ-សង្កាត់ ត្ត្រូវតែចូល​​រួម​​ប្រឡង​ប្រណាំង​ លើ​ការ​​អនុវត្តកម្មវិធីពានរង្វាន់សេវា​សង្គមឲ្យទទួលបានលទ្ធផលល្អប្រសើ តាមរយៈការពង្រឹ​ង​លើ​សមត្ថភាពរបស់ខ្លួន និងការគ្រប់គ្រងលើកិច្ចការងារដែលអនុវត្តប្រចាំថ្ងៃ​​ឱ្យកាន់តែមាន​ប្រសិទ្ធភាព​​​​បន្ថែមទៀត ។

សូមជម្រាបថា ខេត្តកណ្តាល ទទួលបានជ័យលាភីពាន​រង្វាន់ជើង​ឯកសេវា​សង្គម​រដ្ឋបាល​ខេត្ត ប្រចាំ​​ឆ្នាំ​២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពាន​រង្វាន់ជើង​ឯកសេវា​សង្គម​​រដ្ឋបាល​ក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។

ដោយឡែកសម្រាប់រដ្ឋបាលស្រុកកៀនស្វាយគឺទទួលបានចំណាត់ថ្នាក់ផ្កាយ១។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ៣មានចំនួន ២ឃុំ គឺឃុំភូមិធំ និងឃុំសំរោងធំ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ២ មានចំនួន ២ឃុំ គឺឃុំឈើទាលនិងឃុំគគីរធំ ។រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ១មានចំនួន ៤ ឃុំ មានឃុំគគី ឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំកំពង់ស្វាយ៕

អត្ថបទដែលជាប់ទាក់ទង