លោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យដំណើរការណ៍ចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) រួមជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះពិនិត្យដំណើរការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ ទីតាំងដែលចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ នេះរួមមាន៖ វិទ្យាល័យជាស៊ីមសន្ធរមុខ និងវិទ្យាល័យឥន្រ្ទទេវី ៕