គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៦ ខែកុម្ភៈ ស្លាប់និងរបួសចំនួន២៦នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់(ស្រី៣នាក់) របួសធ្ងន់ចំនួន១៣នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៦នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១២លើក៕