អភិបាលខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាឃុំថ្មដា ក្នុងស្រុកវាលវែង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អគារសាលាឃុំថ្មដានេះ ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការសាងសង់៕