ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ ព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមការងារចំពោះមុខ ក្នុងដំណើរចុះសិក្សាឈ្វេងយល់ អំពីការវិវឌ្ឍរីកចម្រើន បញ្ហាប្រឈម និងទិសដៅទៅមុខរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ និងវិទ្យាល័យព្រះស៊ីសុវត្ថិ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។