ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំជាមួយធនាគារពិភពលោក ពីគម្រោងធ្វើឲ្យប្រសើរឡើង ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងធ្វើអោយប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ជាមួយក្រុមការងាររបស់ធនាគារពិភពលោក។
កិច្ចប្រជុំនេះបានធ្វើឡើង នៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕