**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

លោកជំទាវ តឹករ៉េត កំរង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារអំពីប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចជំនួបពិភាក្សាការងារ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដែលអញ្ជើញមកពិភាក្សាការងារអំពីប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវប្រធានអង្គប្រជុំ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងតែអនុវត្ត ក្នុងការគាំទ្រទៅលើការនាំចេញឱ្យកាន់តែប្រសើរឡើង រួមមាន៖ ការធ្វើវិមជ្ឈការទៅកាន់ថ្នាក់ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ក្នុងការសម្របសម្រួលជូនដល់អាជីវករចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជាក់ប្រភពដើមទំនិញ(CO), ការអនុវត្តគម្រោងEIF ជាជំហានដំបូងផ្តោតលើ E-Commerce ចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតទម្រង់ទីផ្សារបែប B2B & B2C ដល់សហគ្រិនកម្ពុជាក្នុងការអនុវត្តសហគ្រិនភាពបែបឌីជីថល ដោយលទ្ធផលនៃការអនុវត្តនេះនឹងធ្វើការបង្ហាញទៅកាន់ម្ចាស់ជំនួយគាំទ្រគម្រោងវិញផងដែរ។

ក្នុងឱកាសនោះ លោក Rami Sharaf អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណចំពោះ លោកជំទាវប្រធានអង្គប្រជុំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីធ្វើការជួបពិភាក្សារការងារជាមួយក្រុមហ៊ុន FUSIONEX នៃប្រទេសម៉ាឡេស៊ី និងបានបញ្ជាក់ជូនពីគោលបំណងនៃកិច្ចប្រជុំនេះ។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុនFUSIONEX ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមាន DIGITAL TRADE HUB FOR CAMBODIA ដើម្បីធ្វើការសិក្សាបឋម (Pilot Study) លើការនាំចេញស្រូវអង្ករកម្ពុជា ផងដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនRoyal Group កំពុងតែរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ និងផ្ញើជូនក្រសួងពាណិជ្ជកម្មធ្វើការពិនិត្យ និងសម្រេច មុនពេលឈានដល់ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ។

ជាមួយគ្នានេះដែរ លោក Raymond Lee នាយកកម្មវិធី នៃក្រុមហ៊ុន FUSIONEX បានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ក្នុងការសម្រួលការងារជូនអតិថិជន ជាពិសេសការប្រតិបត្តិការគ្រប់គ្រង និងរក្សាទិន្នន័យទាក់ទងនឹងការនាំចេញ និងសម្រួលបែបបទពន្ធគយ ដើម្បីពន្លឿនការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។

លោកនាយក បញ្ជាក់ថា ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន FUSIONEX នឹងផ្តល់ជូនដល់អ្នកប្រើប្រាស់ (រាជរដ្ឋាភិបាល ក្រុមហ៊ុន/ឧស្សាហកម្ម និងអតិថិជន) នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១)កាត់បន្ថយពេលវេលានិងចំណាយ (២)គ្រប់គ្រង និងរក្សាទុកទិន្នន័យ (៣)បង្កើនការវិនិយោគ ទំហំពាណិជ្ជកម្មនាំចេញ និងការងារ (៤)បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការនាំចេញ ដឹកជញ្ជូន និងសម្រួលបែបពន្ធគយ និង(៥)បង្ហាញពីដំណោះស្រាយជូនអតិថិជន។

នៅកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះ លោក Rami Sharaf និងក្រុមការងារនៃក្រុមហ៊ុន FUSIONEX ដែលបានអញ្ជើញមកជួបពិភាក្សាការងារ និងសង្ឃឹមយ៉ាងមុតមាំថា ក្រសួងពាណិជ្ជកម្មនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង