**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នៅទីបញ្ជាការកងពលតូចលេខ៩០ កងទ័ពជើងគោក (ក្តាន់រយ) ខេត្តកំពង់ស្ពឺ ។

របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ មានសិក្ខាកាមសរុបចំនួន ៤៤នាក់ នារីចំនួន ០១នាក់ គ្រូយោធាចារ្យ ០៩នាក់ និងក្រុមបម្រើការចំនួន ០៥នាក់ ដោយជ្រើសរើសយកនាយទាហាន នាយទាហានរង ដែលជាថ្នាក់ដឹកនាំតាមបណ្តាកងវរសេនាតូច កងអនុសេនាធំ និងផ្នែកជំនាញចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានថ្លែងថាគ្រប់សកម្មភាព និងរាល់សមិទ្ធិផលជាច្រើន ដែលសម្រេចបានក្នុងពេលនេះ គឺសុទ្ធជាស្នាដៃ នៃការខិតខំប្រឹងប្រែងរួមសាមគ្គីភាពដ៏ល្អ ធ្វើឲ្យអង្គភាពទទួលសម្រេចសមិទ្ធិផលដ៏ធំធេងនាពេលនេះ ។ សូមលើកទឹកចិត្ត និងបន្តខិតខំអនុវត្តន៍ភារកិច្ចបន្ថែមទៀត ឆ្លើយតបទៅនិងបទបញ្ជា និងផែនការបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សូមកោតសរសើរ វាយតម្លៃខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងបណ្តាជំនាញចំណុះទាំងអស់ បានប្រកាន់ភ្ជាប់នូវ ឆន្ទៈមោះមុត រួមសហការ សាមគ្គីឯកភាពផ្ទៃក្នុងបានល្អ ពុះពាររាល់ការលំបាកបំពេញភារកិច្ច ក៏ដូចជាការងារសហការប្រតិបត្តិការ ទំនាក់ទំនងជាមួយអង្គភាពជាដៃគូរ និងការងារផ្សេងៗទៀត ស្របតាមគោលការណ៍ណែនាំ និងកំណែទម្រង់របស់ ខ.ភ.ម ផងដែរ ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ បានគូសបញ្ជាក់ថា បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នាពេលនេះថាពិតជាបានចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពដល់នាយ -ពលទាហានទាំងអស់ ដែលមានតួនាទីក្នុងការងារ តាមភារកិច្ចរបស់ខ្លួន ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ឲ្យចំគោលដៅ ជាកម្លាំបន្តវេន និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ៕

អត្ថបទដែលជាប់ទាក់ទង