**បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ**កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ**កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ**កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណី រាប់ពាន់ឆ្នាំមកហើយ និងវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥**ឧបនាយករដ្ឋមន្រ្តីពីររូប អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និង ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់

នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍

ភ្នំពេញ៖ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ” និង “ការបំប៉នលំហាត់របៀប” ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃនាយកដ្ឋាន នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានការចូលរូមពី ឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ ផងដែរ។

ពិធីបិទវគ្គនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមការងារបណ្តុះបណ្តាល រួមទាំងសិក្ខាកាមចំនួន ២២២រូប។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ត្រូវស្វែងយល់អំពីច្បាប់អន្តោប្រវេសន៍ និងអនុក្រឹត្យផ្សេងៗ និងត្រូវបន្តបន្ថែមលើជំនាញកោសល្យវិច្ច័យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានឲ្យមន្ត្រីទាំងអស់ត្រូវពង្រឹង លើភាសាបរទេស និងការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឲ្យមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យកងកម្លាំងនគរបាលជាតិ ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ត្រូវចេះសហការការងាររួមគ្នា និងជាមួយស្ថាប័នផ្សេងដែលពាក់ព័ន្ធ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង