សៀវភៅបុរាណ《អ៊ូយៀកឈុនឈីវ(吴越春秋)》|民富国强,众安道泰
តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ពាក្យបុរាណច្រើនដងនិងទៅបំពេញបន្ថែមខ្លឹមសារសម័យកាល និងបកស្រាយយ៉ាងស៊ីជម្រៅនូវគន្លឹះស្មារតីនៃបក្សកុម្មុយនីស្តចិន ។ ថ្ងៃនេះ យើងនឹងស្វែងយល់ពីសៀវភៅបុរាណ《អ៊ូយៀកឈុនឈីវ(吴越春秋)》ជាមួយលោកអ្នក ។
សៀវភៅបុរាណ《អ៊ូយៀកឈុនឈីវ(吴越春秋)》គឺជាស្នាដៃអំពីប្រវត្តិសាស្ត្ររបស់នគរអ៊ូ និងនគរយៀក ដែលនិពន្ធដោយលោក Zhao Ye ដែលជាប្រវត្តិវិទូនៃរាជវង្សហានខាងកើត ។ សព្វថ្ងៃនេះ មានសៀវភៅចំនួន ១០ក្បាល ដែលពណ៌នាជាចម្បងអំពីការពិតប្រវត្តិសាស្ត្រនៃសង្គ្រាមរវាងនគរអ៊ូ និងនគរយៀក ។
ឃ្លាថា“ប្រជាជនធូរធាប្រទេសខ្លាំងពូកែ សង្គមមានស្ថិរភាព(民富国强,众安道泰)” ដកស្រង់ចេញពីភាគទី ៨ មានន័យថា ប្រជាជនជាមានជីវភាពធូរធា សង្គមជាតិរុងរឿង មានស្ថិរភាពនិងសន្តិភាព ។ នៅក្នុងប្រទេសចិនបុរាណ មានពាក្យមួយឃ្លាថា “ប្រជាជនមានធូរធាទើបប្រទេសជាតិរុងរឿង藏富于民” ដែលមានន័យថា លុះត្រាតែប្រជាជនរស់នៅដោយល្អប្រសើរ ទើបប្រទេសជាតិរីកចម្រើន មានស្ថិរភាពនិងយូរអង្វែង ។ ដូច្នេះ សៀវភៅបុរាណ《អ៊ូយៀកឈុនឈីវ(吴越春秋)》 សរសេរថា “ប្រជាជនធូរធា” មុន “ប្រទេសជាតិរីកចម្រើន” ។
ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការសិក្សាសមូហភាពលើកទី ២៧ អំពីការងារសំខាន់ៗនៃការអភិវឌ្ឍប្រទេសចិនក្នុងអំឡុងពេល “ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤” ។ ពេលអញ្ជើញជាអធិបតីក្នុងការសិក្សា លោក Xi Jinping បានដកស្រង់ឃ្លាបុរាណពោលថា “ប្រជាជនធូរធាប្រទេសខ្លាំងពូកែ សង្គមមានស្ថិរភាព(民富国强,众安道泰)”ដោយលើកឡើងថា ការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ការអនុវត្តនូវគោលគំនិតអភិវឌ្ឍថ្មីឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានៃវិបុលភាពរួមគ្នា ។
ចាប់តាំងពីកំណែទម្រង់និងបើកទូលាយមក ប្រជាជនចិនក្រីក្រនៅជនបទចំនួន ៧៧០ លាននាក់បានចាកចេញពីភាពក្រីក្រ ហើយគុណភាពជីវភាពរស់នៅរបស់មនុស្សជាង១.៤ ពាន់លាននាក់ត្រូវបានកែលម្អយ៉ាងខ្លាំង ។ប្រទេសចិនបានចំណាយពេលជាច្រើនទសវត្សរ៍សម្រេចបាននូវដំណើរការអភិវឌ្ឍន៍ដែលប្រទេសផ្សេងទៀតបានឆ្លងកាត់រាប់រយឆ្នាំ ។
តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបានធ្វើការរុករកថ្មីលើមាគ៌ានៃវិបុលភាពរួមគ្នា ធ្វើការបកស្រាយថ្មីអំពីទ្រឹស្តីនៃវិបុលភាពរួមគ្នា និងរៀបចំចាត់ចែងថ្មីសម្រាប់គោលដៅនៃវិបុលភាពរួមគ្នា ។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ បានលើកឡើងនូវគោលដៅនៃ “ការសម្រេចបាននូវវិបុលភាពរួមគ្នារបស់ប្រជាជនចិនទាំងអស់” នៅពាក់កណ្តាលសតវត្សរ៍នេះ សន្និសីទពេញអង្គលើកទី ៥ នៃគណៈកម្មធិការមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី ១៩ បានលើកឡើបន្ថែមថា នៅឆ្នាំ ២០៣៥ “វិបុលភាពរួមគ្នារបស់ប្រជាជនចិនទាំងអស់សម្រេចបាននូវវឌ្ឍនភាពជាក់ស្តែងបន្ថែមទៀត” ៕