**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជេីញប្រកាសចូលកាន់តំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក ទូច ម៉ាឡា​ ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ជំនួសលោក ខេង ញ៉ុល ដែលត្រូវបានទទួលភារកិច្ចថ្មី ជាអគ្គារធិការរង នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះ ធ្វើឡើងនៅសាលាខេត្តសៀមរាប។

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដែលទើបទទួលភារកិច្ចថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអភិបាលខេត្តសៀមរាប ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត តែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

លោកបានប្ដេជ្ញាចិត្តថា នឹងរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំឲ្យអស់ពីកម្លាំង កាយចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន មន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដែលកន្លងមកបានសហប្រតិបត្តិការគ្នាល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានា ធ្វើឲ្យខេត្តសៀមរាបមានការរីកចម្រើនគួរជាទីមោទកភាព។

ឯកឧត្ដម​បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលបំណងគោលនយោបាយ ចម្បងគឺ «ការលើកកម្ពស់ គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដោយបានកំណត់យកសរសរស្តម្ភ៤ ដើរតួជាកម្មវិធីអាទិភាព គឺ៖
១៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងគមនាគមន៍
២៖ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ
៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
និង៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។

ឯកឧត្ដម​រដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ត្រូវជំរុញបន្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទបន្ថែមទៀត ខណៈខេត្តចំនួន៣ គឺខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល សម្រេចបានការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយឡែកឆ្នាំ២០២៣នេះ ក្រសួងមានគោលដៅសម្រេចឲ្យបានខេត្ត (ODF) ចំនួន៣ បន្ថែមទៀតគឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប។

ឯកឧត្ដម​រដ្ឋមន្រ្ដី បានរំលឹកដល់ថ្នាកដឹកនាំ ក៏ដូចជាមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ត្រូវគោរពឲ្យបាននូវរាល់បទបញ្ជារបស់រាជរដ្ឋភិបាល និងត្រូវបន្តពង្រឹងសាមគ្គីភាព ផ្ទៃក្នុងបន្តកិច្ចសហ ប្រតិបត្តិការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ធ្វើយ៉ាងណាអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន ក៏បានផ្ដាំផ្ញើដល់មន្ដ្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដែលត្រូវចុះមូលដ្ឋាន ត្រូវតែខិតខំបន្ដចុះទៅមូលដ្ឋាន ដើម្បីកៀងគររកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រី សម្រាប់ពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង