សម្តេចម៉ែ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានប្រតិភូ មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស សមាគមកាយឬទ្ធិនារីកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកជំទាវឧកញ៉ា តាន់ ផល្លី អ្នកសម្របសម្រួលមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក, អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត អគ្គស្នងការរងកាយឬទ្ធិនារីកម្ពុជា ព្រមទាំងលោកជំទាវ លោកស្រី ជាប្រធានមិត្តកាយឬទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិក, អនុប្រធានគណៈកម្មាធិការតំបន់អាស៊ីប៉ាស៊ីហ្វិក, ស្នងការហិរញ្ញវត្ថុ, ស្នងការទំនាក់ទំនង, ស្នងការអន្តរជាតិកាយឬទ្ធិនារីកម្ពុជា ប្រធានក្រុមប្រឹក្សាសមាគមឬទ្ធិនារីកម្ពុជាប្រចាំខេត្តកំពត និងខេត្តសៀមរាប ព្រមទាំងសមាជិកា CFC កាយឬទ្ធិនារីកម្ពុជា សរុបមានចំនួន១០រូប យាង និងអញ្ជើញ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះរាជតំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ៕