ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR) ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖
១. ពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រសួងយុត្តិធម៌ និងការិយាល័យ UN-OHCHR
២. រៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងយុត្តិធម៌ និងការិយាល័យ UN-OHCHR ដោយបានដាក់ចេញជាផែនការ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសហប្រធាន អ្នកស្រី Roueida El Hage ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR) និងមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានអង្គភាពពាក់ព័ន្ធទាំងអស់របស់ក្រសួងយុត្តិធម៌៕