គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែកុម្ភៈ បណ្ដាលឲ្យស្លាប់និងរបួសចំនួន១៦នាក់ !
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន១០នាក់ និងរបួសស្រាលចំនួន ៤នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក៕