**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យអនុវត្តគោលការណ៍ 3Rនិងសេដ្ឋកិច្ចចក្រា ព្រោះជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់បណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកត្រូវអនុវត្តគោលការណ៍ 3Rនិងសេដ្ឋកិច្ចចក្រាព្រោះជាគន្លឹះមួយដ៏សំខាន់នៅក្នុងការគ្រប់គ្រងទៅលើបរិស្ថាន។

ការលើកឡើងរបស់ឯកឧត្ដមបែបនេះធ្វើឡើង នៅក្នុងឳកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ អំពីភាពចាំបាច់ដែលបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនេះត្រូវសហការនិងសាមគ្គីគ្នា ក្នុងការធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវហើយសហប្រតិបត្តិការនៅក្នុងនាមជាដៃគូដើម្បីធ្វើឲ្យមានប្រសិទ្ធភាពទាំងការផ្ទេរបច្ចេកទេសនិងទាំងការធ្វើយ៉ាងម៉េចឲ្យ ប្រទេសដែលមានការអភិវឌ្ឍតិចគឺទទួលបាននូវការគិតគូរហើយធ្វើឲ្យមានការការពារនូវបរិស្ថានដូចគ្នាដែរ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានជំរុញនូវការអនុវត្តគោលការណ៍ 3Rនិងសេដ្ឋកិច្ចចក្រានេះព្រោះគឺជាគន្លឹះមួយដ៏សំខាន់នៅក្នុងការគ្រប់គ្រងទៅលើបរិស្ថានហើយជាពិសេសនោះគឺថាធានាឲ្យបាននូវកិច្ចគាំពារបរិស្ថាននិងការអភិវឌ្ឍដោយចេរភាពហើយក៏បានផ្ដោតសំខាន់ផងដែរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់និងការធ្វើយ៉ាងម៉េចដើម្បីឲ្យមានការកាត់បន្ថយនូវការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាមូលដ្ឋានតាមរយៈការប្រើប្រាស់ឡើងវិញហើយការអនុវត្តនូវ សេដ្ឋកិច្ចចក្រា គឺដើម្បីកាត់បន្ថយនូវការប្រើប្រាស់នូវធនធានធម្មជាតិដែលជាមូលដ្ឋាននៃការផលិតដើម្បីធ្វើម៉េចឲ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានយូរ។

សូមរំលឹកថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសហការរៀបចំដោយក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ (UNCRD) វេទិកាតំបន់ដ៏មានសារៈសំខាន់នេះនឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាងប្រទេសចំនួន ៣៥៕

អត្ថបទដែលជាប់ទាក់ទង