អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យជាក់ស្តែងលើសំណើសុំពិនិត្យ និងផ្តល់យោបល់ពាក់ព័ន្ធ នឹងដីដែលត្រូវកាត់ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យជាក់ស្តែងលើសំណើសុំពិនិត្យ និងផ្តល់យោបល់ពាក់ព័ន្ធ នឹងដីដែលត្រូវកាត់ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដី ឯកជនរបស់រដ្ឋដើម្បីធ្វើប្រទានកម្មផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង និងរក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ៕