អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់គណៈអភិបាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់គណៈអភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត ៕