**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

តំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះ នៅស្រុកកំពង់សៀម

ភ្នំពេញ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រួមមាន ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃ រដ្ឋសភា លោកជំទាវ ស្រី គឹមឆយ សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភា និងឯកឧត្តម លី ថៃហាក់ តំណាង ឯកឧត្តម វេង សាខុន រួមជាមួយព្រះចៅអធិការវត្ត ព្រះសង្ឃចំនួន១២វត្ត ព្រមជាមួយមន្ត្រីរាជការនៅក្នុងស្រុកកំពង់សៀម នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍សម្តែងការសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលបានបំផ្លាញលំនៅដ្ឋានឆេះអស់ទាំងស្រុងនេះ។ ព្រមជាមួយនឹងការចុះសួរសុខទុក្ខនោះផងដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ និន្នាការនយោបាយអ្វីឡើយ។

បន្ទាប់មកឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័តខ្ពស់ អំពីបញ្ហាគ្រោះអគ្គីភ័យនេះ ដែលអាចកើតមានគ្រប់ពេលវេលា។ ដូចនេះពេលដែលបងប្អូនចាកចេញពីផ្ទះត្រូវពិនិត្យនូវរាល់ឧបករណ៍ដែលងាយបង្កអោយកើតជាអគ្គីភ័យ។ ជាពិសេស រាល់ការតភ្ជាប់ចរន្តអគ្គិសនី ត្រូវរកអ្នកដែលមានជំនាញច្បាស់លាស់ ទើបអាចធានាបាននូវសុវត្ថិភាព។
ឯកឧត្តមក៏បានថ្លែងលើកទឹកចិត្តដល់ក្រុមគ្រួសារជនរងគ្រោះអោយខិតខំតស៊ូជាបន្តទៅទៀត ដើម្បីស្តាសេដ្ឋកិច្ចគ្រួសារអោយបានប្រសើរឡើងវិញ ជាពិសេសកុំមានការបាក់ទឹកចិត្ត និងបន្តខិតខំប្រឹងប្រែងបន្តទៀត។

នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានប្រគល់នូវអំណោយដល់គ្រួសាររងគ្រោះដោយអគ្គីភ័យនេះ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ដែកស័ង្កសី និងសំភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងៗជាច្រើនទៀត រួមជាមួយថវិកាចំនួន ៤.៦០០.០០០ រៀល ដែលកើតចេញពីកម្លាំងសាមគ្គីដ៏សប្បុរស ដើម្បីជួយដល់ជនរងគ្រោះ លើសពីនោះ ឯកឧត្តមក៏បានជូនថវិកាដល់លោកតាលោកយាយដែលចូលរួមចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង