**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ

អភិបាលខេត្តកំពង់ស្ពឺអះអាងថា មិនមានការឈូសឆាយដើម្បីធ្វើផ្លូវ សម្រាប់ឡើងទៅកំពូលភ្នំខ្នងផ្សារនោះទេ

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអះអាងថា មិនមានការឈូសឆាយដើម្បីធ្វើផ្លូវ សម្រាប់ឡើងទៅកំពូលភ្នំខ្នងផ្សារនោះទេ ហើយការដ្ឋានដែលត្រូវបានគេចែកចាយរូបភាពនៅតាមបណ្ដាញសង្គមនោះ ឃើញមានការឈូសឆាយផ្លូវនោះ គ្រាន់តែជាការរៀបចំសម្រាប់តម្លើងបង្គោលភ្លើងឆ្លងកាត់ផ្នែកខ្លះ នៃផ្លូវឡើងទៅកំពូលភ្នំប៉ុណ្ណោះ។

ការអះអាងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងឡើងភ្នំ ក្រោយមានការចែកចាយរូបភាពការដ្ឋានឈូសឆាយផ្នែកខ្លះ នៃតម្រាយផ្លូវឡើងទៅរម្មណីយដ្ឋានភ្នំខ្នងផ្សារ ស្ថិតក្នុងតំបន់រលាក់កងជើង ស្រុកឱរ៉ាល់។

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំចង់បញ្ជាក់ជូនថា បងប្អូនប្រហែលជាយល់ច្រឡំថា នេះជាគម្រោងរបស់រដ្ឋ ឬគម្រោងអ្វីមួយហើយ ប៉ុន្ដែមិនមែនទេដោយសារយើងរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាពិសេសវិស័យរោងចក្រសហគ្រាស ដែលគេត្រូវការភ្លើងប្រើប្រាស់យ៉ាងច្រើន។ អញ្ចឹងយើងត្រូវរៀបចំអូសបង្គោលភ្លើង ដូច្នេះគាត់ត្រូវដឹកជញ្ជូនសម្ភារៈ ឧបករណ៍រៀបចំបង្គោល ដូច្នេះត្រូវឈូសផ្លូវនេះឡើងទៅ”។

ឯកឧត្ដម វ៉ី សំណាង នៅតែបន្ដអះអាងថា រដ្ឋមិនមានគម្រោងណាមួយ ដើម្បីធ្វើផ្លូវឡើងទៅកាន់កំពូលភ្នំខ្នងផ្សារ ដែលជាទីតាំងតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនោះទេ។

ឯកឧត្ដមបានលើកនូវពាក្យស្លោកដែលអ្នកធ្លាប់ ទៅភ្នំខ្នងផ្សារនិយាយថា «ដើម្បីឃើញទេសភាពដ៏ស្រស់ស្អាត ត្រូវតែឆ្លងកាត់ផ្លូវដ៏លំបាក» ហើយការឡើងទៅតំបន់នេះ គឺមិនអាចវិលល្ងាចវិញបានឡើយ ពោលត្រូវតែឲ្យអ្នកដែលចូលចិត្តផ្សងព្រេង បានសម្រាកនៅលើកំពូលភ្នំតែម្ដង។

សូមជម្រាបថា ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង