អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដមលោកជំទាវ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល ក្រុងស្រុក នាយកទីចាត់ការក្រោមចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផង ៕