ចូលរួមគោរពច្បាប់ចរាចរណ៍! លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៩ ខែកុម្ភៈ រកឃើញយានយន្តល្មើស ៣១៣គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅ សរុប ១២៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,២៤៥គ្រឿង ម៉ូតូ ១,០៣០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៣គ្រឿង មានម៉ូតូចំនួន ២៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួម គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕