**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សមកពី វិទ្យាល័យហ៊ុនសែនប្រាសាទបាគង និងសាលាបឋមសិក្សាលលៃ

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគងថ្នាក់ទី១០ និងថ្នាក់ទី១១ ចំនួន៣៥នាក់ និងបឋមសិក្សាលលៃថ្នាក់ទី៥ និងទី៦ ចំនួន៦៥នាក់ សរុបចំនួន ១០០នាក់។ គោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបេតិកភណ្ឌ ចង់ឱ្យសិស្សានុសិស្សទាំងអស់ក្នុងសហគមន៍រស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកខាងតំបន់រលួស នៅក្បែរប្រាសាទ ទួលបុរាណ មានប្រាសាទលលៃ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទព្រៃមន្ទីរ បានស្គាល់ប្រវត្តិសាស្រ្តភូមិស្រុករបស់ខ្លួន ដែលមានលក្ខណៈពិសេសលើសគេ ហើយការអប់រំនេះ នឹងធ្វើឱ្យកុមារយល់ពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌ ជំរុញឱ្យពួកគេចេះពីបញ្ហាផ្សេងៗ យល់អ្វីជាការបំផ្លាញដល់សម្បត្តិបេតិកភណ្ឌ។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រាសាសន៍ថា ក្នុងចំណោមសិស្សានុសិស្សទាំងអស់នៅទីនេះ មានបង មានឪពុក មានជីតា ជាអ្នកជួសជុលប្រាសាទ ដោយហេតុថា នៅតំបន់រលួសនេះ មុនដំបូងគេហើយដែលមានអ្នកជំនាញជួសជុលប្រាសាទឥដ្ឋ មានបទពិសោធិន៍ជាយូរមកហើយជាមួយស្ថាប័នអន្តរជាតិក្នុងការជួសជុលប្រាសាទព្រះគោ។

ឯកឧត្តម រំលឹកថាអ្នកជំនាញជួសជុលប្រាសាទឥដ្ឋនៅតំបន់រលួស ធ្លាប់បានអញ្ចើញទៅបង្ហាត់បង្រៀននៅប្រាសាទត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យទៀតផង។ ថ្មីៗនេះ ពួកគាត់ក៏បានចូលរួមជួសជុលប្រាសាទឥដ្ឋនៅស្រុកវ៉ារិនដែរ។

ឯកឧត្តម បញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ពិតជាល្អដែលបានបង្រៀនអ្វី ដែលដូនតាខ្មែរបានកសាង។ យើងទាំងអស់គ្នាពិតជាមានមោទកភាព ព្រោះយើងរស់នៅក្នុងតំបន់បេតិកភណ្ឌ និងជាអតីតរាជធានីបុរាណ មានប្រាសាទឥដ្ឋ ប្រាសាទថ្មតូចធំ ដូនតាខ្មែរមានបច្ចេកទេសខ្ពង់ខ្ពស់ក្នុងការសាងសង់។ តើហេតុអ្វីយើងត្រូវរៀន ត្រូវស្វែងយល់ និងថែរក្សាវប្បធម៌របស់ដូនយើង? កាលណាយើងរក្សាសម្បត្តិដូនតាយើង នោះដូនតាយើងនឹងតាមថែរក្សាយើងវិញ រស់នៅបានសុខសាន្តត្រាណ។ បើកាលណាយើងបំផ្លាញស្នាដៃទាំងនោះ ក៏នឹងត្រូវបណ្តាសាររបស់ដូនតាដូចគ្នា។ ដូច្នេះ សូមកូនក្មួយដែលជាសិស្សានុសិស្សទាំងអស់ កើត និងរស់នៅលើទឹកដីពិសិដ្ឋនេះ ខិតខំថែរក្សាមរតកនៅលើទឹកដីរបស់ខ្លួនឯង បន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

សូមបញ្ចា់ថា កម្មវីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ប្រាសាទ សារមន្ទីរ កិច្ចពិធីផ្សេងៗនៅក្នុងភូមិក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផង៕

អត្ថបទដែលជាប់ទាក់ទង