មេបញ្ជារការ កងពលតូចថ្មើរជើងលេខ៥១ ជំរុញឲ្យកងកម្លាំងបង្កើនការដាំដុះដំណាំ ក្នុងអង្គភាព ខណៈកំពុងប្រមូលផលដំឡូងមី
ភ្នំពេញ៖ ក្រោយការដាំដុះដំឡូងមី របស់កងកម្លាំយោធា អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ ក្នុងផ្ទៃដី ចំនួន ១៥.០០០ម៉ែត្រការ៉េ បានប្រមូលផលដំឡូងមីល្អប្រសើរ លក់ឲ្យអាជីវករលានដំឡូង ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានអោយដឹងថា ៖ក្រៅពីអនុវត្តភារៈកិច្ចការងារស្នូលរបស់អង្គភាព កងកម្លាំងតែងតែដាំដុះបន្លែនិងដំឡូមី ដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព ។
ជាមួយនោះលោកក៏បានជំរុញឲ្យកងទ័ព និងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តកាចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលនេះជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត និងសល់ថវិកាកសាងអង្គភាព ។
លោកមេបញ្ជាការបញ្ជាក់ថា៖ ក្រៅពីដាំដំណាំដំឡូងមី អង្គភាព ក៏បានធ្វើការដាំដំណាំរួមផ្សំជាច្រើនមុខទៀត ដូចជា ៖ ចេក ស្វាយ ខ្នុរ ដូង អំពៅ ទៀប ដែលជាដំណាំយុទ្ធសាស្រ្តផងដែរ ៕