ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចនឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នាថ្ងៃទី១២ កុម្ភៈ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យ ព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាម ទទក។