ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងលើកកម្ពស់វិស័យសេវាសង្គមប្រចាំ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងលើកកម្ពស់វិស័យសេវាសង្គមប្រចាំឆ្នាំ២០២២។
កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងបញ្ហាប្រឈមប្រចាំឆ្នាំ ព្រមទាំងពិភាក្សារកដំណោះស្រាយ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារឆ្នាំបន្ទាប់៕