កម្ពុជា ប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់
ភ្នំពេញ៖ កម្ពុជា ប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ភាគីកម្ពុជាបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ»។ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។
តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីទឹកដីរបស់ចិន ហើយបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅបានឡើយ។
កម្ពុជាប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។ កម្ពុជានឹងមិនបង្កើតទំនាក់ទំនងផ្លូវការក្នុងទម្រង់ណាក៏ដោយ ជាមួយតៃវ៉ាន់ឡើយ ៕