**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្ដម លី​ សាម៉េត និងឯកឧត្តម អ៊ូច ភា អញ្ជើញសំណេះសំណាលជាមួយ សមាជិកគណបក្សនានាស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយបក្សប្រជាជន ក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​

ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សា​ផ្ទាល់​ សម្ដេច​តេជោ​ ហ៊ុនសែន​តំណាងខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរជាច្រើនរូប នាថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្សនានាស្ម័គ្រចិត្តចូល មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់​ ខេត្តតាកែវ។

មានប្រសាន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្ស ខេត្តតាកែវ បានថ្លែងអំណរសាទរចំពោះបងប្អូនសមាជិក សមាជិកា អតីតគណបក្សនានាទាំងអស់ដែលបានស្មគ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្មគ្រ និងស្របតាមលក្ខន្តិកៈរបស់បក្ស ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគតផងដែរ ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីនាឱកាសនោះដែរ ឯកឧត្ដម​បណ្ឌិត​ លី​ សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា «លោកពិតជាសប្បាយចិត្ត នៅពេលដែល បានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋដែលជាសមាជិក គណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជន កម្ពុជាវិញ ដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជា ចាំបើកទ្វាចំហជានិច្ចក្នុងការទទួល ដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចទាំងទ្វេ ជូនចំពោះបងប្អូន ក្នុងឱកាសនោះផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង