ធនាគារជាតិនៃកម្ពុជា ហាមឃាត់ដាក់ខាតចំពោះអត្តសញ្ញាណបណ្ណ. សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតផ្លូវការមួយ ប្រាប់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ហាមឃាត់ដាក់ខាត ទទួលយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។
នេះបើតាមលិខិតរបស់ធនាគរជាតិនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា [ធនាគារជាតិនៃកម្ពុជា សូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ជ្រាបថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូត មិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថាលិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ច សម្រាប់សកម្មភាពពាណិជ្ជកម្ម]។