**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឧត្តមសេនីយ៍ឯក លន់ សុផាត ជួបសំណេះសំណាល និងផ្ដាំផ្ញើការងារចំពោះមុខមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពតម្រួតបទបញ្ជា

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដាំផ្ញើការងារចាំបាច់មួយចំនួន ដល់កងកម្លាំងនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងតម្រួតបទបញ្ជាដោយផ្ទាល់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ប្រធាន អនុប្រធាន និងមន្ដ្រីទាំងអស់ នៃអង្គភាពតម្រួតបទបញ្ជាដោយក្ដីនឹករលឹក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលដែលអង្គភាពតម្រួតបទបញ្ជាសម្រេចបានដោយជោគជ័យនៅពេលកន្លងមក ដូចជាបានចូលរួមរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធា្នប់ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា បើទោះបីទទួលបានជោគជ័យនូវការងារកន្លងមកក្ដី ក៏នៅមានចន្លោះប្រហោងមួយចំនួនកើតមានផងដែរ ប៉ុន្ដែភាពអវិជ្ជាមានទាំងអស់នោះ ត្រូវបានលុបបំបាត់ទៅដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអង្គភាព និងមមន្រ្តីទាំងអស់ ព្រមទាំងទទួលបានការសាទរពីថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ទៀតថា នៅមានកិច្ចការចំពោះមុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។ ជាក់ស្ដែងនៅពេលខាងមុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំប្រធានអង្គភាព និងមន្ដ្រី ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដោយត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាពរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ នៃអង្គភាពតម្រួតបទបញ្ជា។ លើសពីនេះ ត្រូវពិនិត្យវាយតម្លៃ ប្រកបដោយតម្លាភាព និងស្មើភាពគ្នា ដើម្បីស្នើលើកសរសើរ និងតម្លើងឋានន្ដរស័ក្ដិជាដើម។

គួរជម្រាបថា ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បាននាំយកនូវអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖ ថវិកាចំនួន១០លានរៀល, អង្ករ២តោន, មី១០កេស និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ព្រមទាំងឧបត្ថម្ភថវិកាជូនមន្ដ្រីគ្រប់ៗរូបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង