នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញទទួលដំណើរ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕