អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ សួនច្បារវិមានឯករាជ្យសម្ដេចក្រឡាហោម និងផ្លូវថ្នល់ជុំវិញផងដែរ ៕