លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ ម៉ិញ កុសនី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ ម៉ិញ កុសនី ។
បច្ចុប្បន្ន លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកជំទាវ ម៉ិញ កុសនី ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗ និងបានត្រលប់ ទៅបំពេញការងារធម្មតាវិញ ៕