ឯកឧត្តម តូច ចាន់នី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីភាពជាដៃគូរដើម្បីកិច្ចការពារកុមារ(3PC)
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីភាពជាដៃគូរដើម្បីកិច្ចការពារកុមារ(3PC)។ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានកិច្ចការពារកុមា តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត កណ្ដាល រាជធានីភ្នំពេញ ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងអង្គការយូនីសេហ្វ អង្គការរហ្វ្រេនអុីនធឺណាសុិនណល និងអង្គការដៃគូផ្សេងទៀត ៕