**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

ឯកឧត្ដម ណុប រ័ត្ននិមល៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សជាបញ្ហាចម្បងសម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកយុវជនគណៈបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលនិងជាប្រធានការងារយុវជនគណៈបក្សចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល តំណាងឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណៈបក្សចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សថ្នាក់ទី១២ នៅក្នុងស្រុកកណ្ដាលស្ទឹង ក្រោមប្រធានបទ«ការតម្រង់ទិសដើម្បីភាពជោគជ័យនៃជីវិត»។

ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សជាបញ្ហាចម្បងសម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអណត្តិទី៦ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងនោះជ្រុងទីមួយនៃចតុកោណបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស មានមុំទី១បានចែងពីការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មុំទី២ ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា។

ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ពន្ធ័សង្គមខ្វាត់ខ្វែងប្រពន្ធ័ផ្លូវ ទឹក ភ្លើង និង សាងសង់សាលារៀនរាប់ពាន់ខ្នងបង្កើតឱ្យមានវិទ្យាល័យមួយនៅតាមឃុំបង្ខិតសាលារៀនឱ្យជិតភូមិឃុំដើម្បីឱ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នាកាត់បន្ថយគ្រោះមិនចេះអក្សរនៅកម្ពុជា។

បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានជម្រុញឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បន្តបើកការបណ្ដុះបណ្ដាលវិជ្ចាជីវៈជំនាញផ្សេងៗជូនដល់យុវជនសិស្សនិស្សិតដោយមិនគិតថ្លៃព្រមទាំងបានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលសិក្សាថែមទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានកែទម្រង់វិស័យអប់រំ សិស្សចេះប្រឡងជាប់សិស្សមិនចេះប្រឡងធ្លាក់ ដើម្បីគុណភាពអប់រំ ការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់អាស៊ាននិងពិភពលោក។

ឯកឧត្ដម បានបញ្ជាក់ថាសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សីនៃប្រទេសជាតិនិងជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តទៅមុខទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ណុប រ័ត្ននិមល ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាកូនល្អសិស្សល្អកូនល្អពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីប្រកបដោយថាមពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជៀសឱ្យឆ្ងាយពីគ្រឿងញៀន យកពេលទំនេរលេងកីឡាដើម្បីសុខភាព និងបានអំពាវនាវដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋសិស្សានុសិស្ស ទាំងអស់ បន្តការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាសព្វថ្ងៃនេះ ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។

ក្នុងឱកាសនោះដែរក៏បាន និមន្តព្រះតេជគណ ព្រះវិជ័យញាណ យុង កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជានាយកសាលាពុទ្ធិកអនុវិទ្យាល័យកោះប្រាក់កៀនស្វាយ និងព្រះតេជគណ ព្រះកេស មេធា ស៊ី សំណាង ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ឱវាទ ទស្សនទានព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស ពីគុណមាតាបិតាដែលបានផ្ដល់ កំណើតកូនៗតាំងពីក្នុងផ្ទៃម្ដាយពរពោះ៩ខែ១០ថ្ងៃ រហូតដល់កូនធំពេញវ័យ ។ មាតាបិតាបានខិតខំប្រឹងប្រែងធ្វើការងារទាំងថ្ងៃទាំងយប់ដើម្បីចិញ្ចឹមបុត្រជាទីស្រលាញ់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូនខ្លាចកូនពិបាក និងគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សបានល្អក្លាយជាសិស្សល្អពូកែ។

ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងថា ការរៀបចំពិធីនេះឡើងដើម្បីបណ្ដុះគំនិតដល់សិស្សឱ្យយល់ដឹងអំពីទង្វើដ៍ល្អឱពុកម្ដាយដែលមានចំពោះកូនគ្រប់ៗរូបនិងឱ្យប្អូនៗបានសិក្សានូវចំណេះដឹងបន្ថែមលើកការអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ សុជីវធម៌ ចំពោះអ្នកមានគុណមានមាតាបិតាលោកគ្រូអ្នកគ្រូជាដើមនិងឱ្យស្គាល់ ពីបុណ្យ បាប គុណ ទោសខុសនិងត្រូវ ហើយប្រព្រឹត្តិតែអំពើល្អនៅក្នុងសង្គមគ្រួសារនិងសាលារៀនឱ្យប្រែក្លាយខ្លួនជាយុវជនយុវជនារីដ៍ល្អក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង