សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យភ្ជាប់តេឡេក្រាម ជាមួយសម្ដេច ដើម្បីងាយស្រួលទទួលបានព័ត៌មានរហ័ស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅថ្នាក់ដឹកនាំទាំងអស់ ផ្ដើមយុទ្ធនាការភ្ជាប់តេឡេក្រាម របស់សម្ដេចតេជោ ដើម្បីងាយស្រួលទទួលបានព័ត៌មានរហ័ស។
ការភ្ជាប់នេះធ្វើឡើងគ្រប់ស្ថាប័ន សមាជិកបក្ស វិស័យឯកជន ក៏អាចភ្ជាប់ ព្រោះតេឡេក្រាម មានលឿនជាងហ្វេសបុក និងសុវត្ថិភាពជាងហ្វេសបុក។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមសារសំឡេងដែលបានចែកចាយតាមតេឡេក្រាមអោយដឹងថា ការណ៍ធ្វើបែបនេះ គឺងាយនៅក្នុងការទទួលព័ត៌មានឆាប់រហ័ស។
សូមមេត្តាចូលរួមតាមរយៈ QR code ឬ Link: https://t.me/spmhunsen ៕