**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ការណែនាំបែបនេះបានធ្វើឡើង ខណៈឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅសាលប្រជុំធំរដ្ឋបាលខេត្តឧត្ដរមានជ័យនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ហើយដើម្បីឲ្យកិច្ចការនេះធ្វើទៅបានល្អ គ្រប់ការងារដែលយើងបំពេញត្រូវគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ និងមិនលើកលែងចំពោះបទល្មើស ពិសេសយកចំណេះដឹងទាំងអស់ដែលទើបទទួលបានពីវគ្គបណ្តុះបណ្តាល ទៅបម្រើជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានោះ ឯកឧត្តម បានស្នើឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំប្រជាការពារ ព្រោះប្រជាការពារមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ តែក៏ជាកម្លាំងជំនួយដ៏សំខាន់ជួយដល់សមត្ថកិច្ចនូវរាល់កិច្ចការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល។ ឯកឧត្តម ក៏សូមផ្តាំផ្ញើដល់លោកស្នងការ លោកអធិការ សូមយកចិត្តទុកដាក់ត្រួតពិនិត្យដល់លោកនាយប៉ុស្តិ៍របស់ខ្លួន កុំឲ្យលោកនាយប៉ុស្តិ៍សំអាងទៅលើប្រជាការពារជាកម្លាំងជំនួយហើយខ្លួនជានាយប៉ុស្តិ៍មិនចុះជួបប្រជាពលរដ្ឋដោយផ្ទាល់។
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានកោតសរសើរដល់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្នងការដ្ឋាននគរបាលខខេត្តឧត្តរមានជ័យ ដែលបានសហការគ្នាល្អក្នុងការរៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង ហើយក៏ជាវគ្គគំរូមួយសម្រាប់ការងារលើកស្ទួយ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងប្រទេស។

ជាមួយគ្នានោះឯកឧត្តម សង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅតាមប៉ុស្តិ៍រដ្ឋបាលរបស់យើងនឹងមានមន្ត្រី ដែលមានសមត្ថភាពជួយការងារបម្រើសេវាប្រជាពលរដ្ឋ កាន់តែសកម្មថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង