ស្រវឹងកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៣ កុម្ភៈ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់) របួសធ្ងន់ ៤នាក់ (ស្រី ១នាក់) របួសស្រាល ១នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន៧លើក៕