អភិបាលខេត្តកំពង់ធំ ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមសន្និសិទ្ធសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ធំ”
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមសន្និសិទ្ធសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ធំ” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ ។
សន្និសិទ្ធសារព័ត៌មាននេះ មានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕