**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ

អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត ពីប្រធានាធិបតីឡាវ

ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia បានផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីឯកឧត្ដម ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ម៉ក់ ហ៊ាងរិទ្ធី ព្រមទាំងបុគ្គលិកទាំងអស់ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង