**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុក និងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃអង្គារ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុក និងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពិធីសំណេះសំណាលជាមួយមន្ត្រីតាំងស៊ប់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្ត។

យោងប្រកាសលេខ ១០៨៨ ប្រក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃបានសម្រេច តែងតាំងមន្ត្រីរាជការចំនួន ១៨រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្ត កំពត ដូចមានរាយនាមខាងក្រោម៖

១- លោក ប៊ុត ចាន់រតនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងក្រុងបូកគោ
២- លោក គឹម បញ្ញា ឋានន្តរស័កិ្តអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងក្រុងបូកគោ
៣- លោក សៅ មឿន ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរងក្រុងកំពត
៤- លោក ស៊ិន ពេជ្រ ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាអភិបាលរងក្រុងកំពត
៥- លោក យិន សុខថារិទ្ធ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងស្រុកកំពង់ត្រាច
៦- លោក ពិន សីហា ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងស្រុកកំពង់ត្រាច
៧- លោក បេន សុភីម៉ា ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងស្រុកឈូក
៨- លោក ពុយ បូរ៉េន ឋានន្តរស័ក្ដិក្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងស្រុកឈូក
៩- លោក អ៊ុង ចន្ទតារម្យ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកអង្គរជ័យ
១០- រលាក យ៉ត សូវី ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលវងស្រុកអង្គរជ័យ
១១- លោក មូល សុធា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកទឹកឈូ
១២- លោក ទុយ រុំ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងស្រុកទឹកឈូ
១៣- លោក ភុំ ចាន់ថុល ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ២ ជាអភិបាលរងស្រុកជុំគិរី
១៤- លោក អ៊ូ រ៉ាឌី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិកមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងស្រុកជុំគិរី
១៥- លោក ឈុំ ឆាយា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាអភិបាលរងស្រុកដងទង់
១៦- លោក ហេង ស៊្រុន ឋានន្តរស័ក្កិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងស្រុកដងទង់
១៧- លោក សុខ មករា ឋានន្តរស័ក្កិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងស្រុកបន្ទាយមាស
១៨- លោកស្រី សំរិទ្ធ សុភាណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងស្រុកបន្ទាយមាស ។

តាមរយៈលិខិតលេខ ០០៨/២៣ ដក.តត របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចតែងតាំងលោក ព្រាប សុផាត ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង