នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញទទួលដំណើរ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ៕