ឯកឧត្តមបណ្ឌិត ទី នរិន្ទ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីអ៉ីដ្រូសែនបៃតងសម្រាប់វិស័យថាមពល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីអ៉ីដ្រូសែនបៃតងសម្រាប់វិស័យថាមពល។ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ប្រធានក្រុមហ៊ុន HDF Energy Asia ប្រចាំតំបន់អាស៊ី និងមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល។
គម្រោងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គម្រោងបង្កើនល្បឿនអន្តរកាលថាមពលកម្ពុជា និងដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន ដោយរក្សាឱ្យបាននូវសន្តិសុខថាមពល កំណើនសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន ៕