នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលជួបពិក្សាការងារ ជាមួយ ប្រតិភូប្រចាំតំបន់ទទួលបន្ទុកផ្នែកយោធានិងសុវត្តិភាពប្រចាំ ICRC
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិក្សាការងារ ជាមួយលោក Lloyd GILLET ប្រតិភូប្រចាំតំបន់ទទួលបន្ទុកផ្នែកយោធានិងសុវត្តិភាពប្រចាំ ICRC នៅទីក្រុងបាងកក ដើម្បីពង្រឹង និងបន្តផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា។ លោក Lloyd GILLET មានសេចក្តីរីករាយជាខ្លាំងក្នុងកិច្ចសហការជាមួយប្រតិបត្តិការរក្សាសន្តិភាព និងបានប្តេជ្ញាក្នុងការចូលរួមផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិឱ្យកាន់តែទូលំទូលាយ ៕