មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ Yoshida Yoshihide ក៏បានអញ្ជើញចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន ។