**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅរាជធានីខេត្តទាំង២៥

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅរាជធានីខេត្តទាំង២៥។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរផែនការរាជធានី ខេត្តទាំង២៥ អញ្ជើញចូលរួម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីពិនិត្យ និងពិភាក្សាលើការបែងចែកមណ្ឌលជំរឿន ឯកសារពាក់ព័ន្ធជំរឿនកសិកម្ម កម្លាំងមន្រ្តីសម្ភាសន៍ មន្រ្តីត្រួតពិនិត្យ មន្រ្តីជំនួយការតំបន់ និងមន្រ្តីប្រចាំតំបន់ នៅតាមរាជធានី ខេត្តទាំង២៥ ធានាឱ្យមានដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ដែលនឹងត្រូវអនុវត្តធ្វើការបណ្តុះបណ្តាលមន្រ្តីជំរឿន និងចុះសម្ភាសន៍ប្រមូលទិន្នន័យគ្រួសារប្រកបមុខរបរកសិកម្ម ឬគ្រួសារកសិកម្ម និងគ្រឹះស្ថានកសិដ្ឋានគ្រប់ប្រភេទ និងទំហំខ្នាតតូច មធ្យម និងធំ ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្រ្តក្នុងដែននៃរាជធានីខេត្តសាមីទាំងអស់ ឱ្យដំណើរការបានជោគជ័យប្រកបដោយគុណភាពទិន្នន័យល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ការងារជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs)ឆ្នាំ២០១៦-២០៣០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា ការងារជំរឿនកសិកម្មឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យធ្វើជាលើកទីពីរ (បន្ទាប់ពីជំរឿនកសិកម្មលើកទី១នៅឆ្នាំ២០១៣)ដែលឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីដៃអភិវឌ្ឍន៍អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧លានគ្រួសារ។ ក្នុងន័យនេះ យើងត្រូវចុះអនុវត្ត ធ្វើការប្រមូលព័ត៌មានទិន្នន័យស្ថិតិគ្រួសារកសិកម្មឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដើម្បីធ្វើមូលដ្ឋានគ្រឹះធាតុចូលដ៏ល្អសម្រាប់រៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់ប្រធានមន្ទីរផែនការរាជធានី ខេត្តទាំងអស់ ត្រូវដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងដំណើរការអនុវត្តជំរឿនកសិកម្មឆ្នាំ២០២៣នេះ ដែលនឹងត្រូវចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍នៅតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងបន្តចុះយុទ្ធនាការជំរឿនកសិកម្មនៅទូទាំងប្រទេស ២៥រាជធានី៕

អត្ថបទដែលជាប់ទាក់ទង