អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ដោយទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លើលោកវរសេនីយ៍ត្រីចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបករណីគ្រឿងញៀន ជាក់ស្តែង នៅចំណុចរោងប្រក់ស្បូវខាងក្រោយផ្ទះ ភូមិពង្រ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖១.ឈ្មោះ ស៊ុន អិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជួញដូរនិងប្រើប្រាស់(ជាម្ចាស់ផ្ទះ)រស់នៅភូមិឃុំកើតហេតុខាងលើ។ ២.ឈ្មោះ យន នាគ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) រស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ទម្ងន់ ៣,៦៣g( បីក្បៀសហុកសិបបីក្រាម ថ្លឹងទាំងសំបកថង់)។ ២.ម៉ូតូចំនួន០២គ្រឿង ម៉ាកស្កុបពីពណ៌ស ស្លាកលេខកំពង់ធំ 1F 5937 និងម៉ូតូម៉ាក AIRBLad ពណ៌ខ្មៅ គ្មានស្លាកលេខ។ ៣ ទូរស័ព្ទ០២គ្រឿងម៉ាក OPPO និងNOKAI។ ៤.ដែកកេះ០២ ,៥.ដបទឹកបរិសុទ្ធសម្រាប់ជក់ថ្នាំញៀន០១(ខ្សៀជក់ថ្នាំញៀន០២) ,៦.ថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន ។ ជនសង្ស័យទាំង០២នាក់តេស្តរហ័សរកមេរោគកូវីដ១៩(អវិជ្ជមាន) តេស្តរកសារធាតុញៀន(វិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងរក្សាទុក និងឃាត់ខ្លួននៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូលទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕