**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមជ័យលាភីចំនួន១១២នាក់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមជ័យលាភីចំនួន១១២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” សម្រាប់អង្គភាពអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក នៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើកំណែទម្រង់វិស័យសាធារណៈ ពិសេសការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ ធ្វើឱ្យការកែទម្រង់ និងអភិបាលកិច្ចល្អ នៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការវិវត្តន៍ជាវិជ្ជមាន និងរីកចម្រើនគួរជាទីមោទនៈ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងនូវការកោតសរសើរ ចំពោះសាលាភូមិន្ទរដ្ឋបាល និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការសហពន្ធ័ស្រ្តីដើម្បីសន្តិភាពសកលលោក (WFWP) សាស្រ្តាចារ្យ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានរួមសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពពេញលេញ និងរក្សាបានបូរណភាពទឹកដី សាមគ្គីភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងបានកំណត់យក​​​ វិស័យអាទិភាពទាំង៤ “មនុស្ស ទឹក ភ្លើង ផ្លូវ” ដើម្បីប្រមូលផ្តុំជាសសរស្តម្ភគន្លឹះមួយ ក្នុងការកសាងនិងអភិវឌ្ឍប្រទេសឲ្យរីចម្រើន ហើយការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាអាទិភាពទី១។ រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ រួមនឹងសាលាភូមិន្ទរដ្ឋបាល នៅតែចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈជាកម្មវិធីស្នូលនៃ ការពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការ ការកែលម្អររបៀបរបបចាត់ចែងការងារ និងការលើកកម្ពស់សមត្ថភាពក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាស្របតាមតម្រូវការរបស់សង្គមជាតិ និងសកលលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមបន្តគាំទ្របេសកកម្មនិងទិសដៅយុទ្ធសាស្រ្តរបស់សាលាភូមិន្ទរដ្ឋបាល និងបានផ្តល់ការណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវស្មោះត្រង់ចំពោះមនសិការវិជ្ជាជីវៈ ជាតិ សាសនា ព្រះមហាក្សត្រ​ រួមនឹងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង