ឯកឧត្តម ស្វាយ សំអ៊ាង ចុះសិក្សាពីស្ថានភាពជាក់ស្តែងលើកំណាត់ផ្លូវជាតិលេខ៧ ដែលមានប្រវែង ៨៤.៤៣km ដើម្បីដេញថ្លៃ ស្តានិងជួសជុលឡើងវិញ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញរួមដំណើរជាមួយ ឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាង និងក្រុមជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនFSDI របស់ប្រទេសចិន បានចុះសិក្សាពីស្ថានភាពជាក់ស្តែងលើកំណាត់ផ្លូវជាតិលេខ៧ ពីចំនុចអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដល់ច្រកព្រំដែនត្រពាំងគ្រៀលព្រំប្រទល់ប្រទេសឡាវ ដែលមានប្រវែង ៨៤.៤៣km ដើម្បីដេញថ្លៃ ស្តានិងជួសជុលឡើងវិញ ព្រោះផ្លូវបច្ចុប្បន្នមានស្ថានភាពខួច និងមានការលំបាកក្នុងការធ្វើដំណើរ ៕