អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ គោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលគិតគូរដល់ពួកគាត់
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋារដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ មានប្រសាសន៍ឲ្យដឹងថា បងប្អូននារីដែលបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន៥ខណ្ឌ សរុបចំនួន ៥៩៨នាក់ ដែលរួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព៏ណ៌កោះពេជ្រ នារសៀលថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងអង្គពិធីនោះ លោកជំទាវបាន ផ្តាំផ្ញើរជូនដល់អង្គពិធីនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ នូវការនឹករលឹក និងការគិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវក៏បានក្រើនរំលឹកដល់ដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់មិនត្រូវជឿតាមការឃោសនារបស់គណៈបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់ និងជម្រុញដល់អ្នកចូលរួមកម្មវិធីថ្ងៃនេះភ្ជាប់នូវតេឡេក្រាមរបស់សម្តេច ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ ។
ចំណែកឯការសមណេះសំណាលថ្ងៃនេះ គឺជាការបង្ហាញ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនទាំងអស់គ្នា ជាពិសេសបានផ្តល់មេធាវីការបាផ្លូវច្បាប់ក្នុងការការពារការរំលោភបំពាន និងការផ្តល់បណ្ណ បសស ព័ណ៌លឿង ជូនដល់ បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។ ចំពោះបងប្អូននារីបានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់៕