ឯកឧត្តម តូច ចាន់នី ដឹកនាំនាយកដ្ឋានជំនាញចុះពិនិត្យការអនុវត្តក្រុមជំនុំឃីងដុមស៉ីធី នៃព្រះគ្រីស្ទ ដែលបានធ្វើការខុសនីតិវិធី ដើម្បីពិនិត្យ និងកែសម្រួល
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំនាយកដ្ឋានជំនាញ និង ក្រុមការងារពាក់ព័ន្ធ សហការជាមួយមន្ទីរ សអយ រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការអនុវត្តក្រុមជំនុំឃីងដុមស៉ីធី នៃព្រះគ្រីស្ទ ដែលបានធ្វើការខុសនីតិវិធី ដើម្បីពិនិត្យ និងកែសម្រួល ឲ្យស្របតាមនីតិវិធី កិច្ចការពារកុមារ ដែលមានទីតាំងស្ថិតនៅភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕